នៅជនបទដាច់ស្រយ៉ាល ក្នុងគ្រួសារមួយ ពីរនាក់ម្តាយនិងកូន មានជីវភាពរស់នៅធម្មតាតាមជីវភាពជនបទ។ នៅពេលម្តាយស្លម្អូបថ្ងៃត្រង់ក៏អស់អំបិល ពេលនោះម្តាយក៏ស្រែកហៅកូនគាត់ដែលកំពុងជម្រះស្មៅក្រោយផ្ទះ។
ម្តាយ៖ អើ!អាជ័យ?
អាជ័យ៖ បាទម៉ែ!!!
ម្តាយ៖ ហែងមកនេះ ទៅទិញអំបិលឲ្យអញបន្តិចមក
អាជ័យយកលុយហើយរត់ទៅវឹង ពេលនោះម្តាយគាត់ស្រែក
ម្តាយ៖ ឆ្លងផ្លូវប្រយ័ត្នប្រយែងវើយ! ចាំឡានទៅផុតចាំឆ្លងណា ឡានឥឡូវបើកលឿនៗណាស់
អាជ័យ៖ ខ្ញុំដឹងហើយម៉ែ...
ដោយរង់ចាំកូនយូរពេក មិនឃើញត្រលប់មកវិញ ម្តាយក៏ភ័យខ្លាចកូនមានគ្រោះថ្នាក់អីកើតឡើងក៏ទៅតាម។
ពេលដើរទៅដល់ក៏ឃើញអាជ័យកំពុងតែអង្គុយសម្លឹងមើលឆ្វេងស្តាំៗ ចុះឡើងៗ។
ម្តាយ៖ ហែងធ្វើអីហ្នឹង? ឯណាអំបិល?
អាជ័យ៖ ខ្ញុំអត់ទាន់ទៅផង
ម្តាយ៖ ម៉េចបានមិនទៅទិញ?
អាជ័យ៖ អត់មានឡានផង
ម្តាយ៖ អុញ...
0 comments:
Post a Comment