11 វិធីសាស្រ្ត និង កត្តារៀនគណិតវិទ្យាឲ្យពូកែ

Image result for mathematics

១. មានដុង​ខាង​គណិត៖ ខួរក្បាល​វៃឆ្លាត​ពី​កំណើត។

២. ចូលចិត្ត​ការគិត៖ ត្រូវរៀន​ពត់​ចិត្ត​ខ្លួនឯង​ឲ្យ​ចូលចិត្ត​មេរៀន​ដែល​គិត​ច្រើន​ទាក់ទង​នឹង​ដំណោះស្រាយ។

៣. រៀន​មេរៀន និង ទ្រឹស្តី សន្សឹមៗកុំ​បំបោល៖ ព្យាយាម​រៀន​មេរៀន និង ទ្រឹស្តី​ឲ្យ​ចេះចាំ​ច្បាស់​បន្តិច​ម្តងៗ ចំពោះ​អ្នក​មិន​សូវ​ឆ្លាត​ គឺ​មើល​ហើយ​មើល​ទៀត មើល​ទាល់​តែ​យល់ បើ​នៅតែ​មិន​យល់​ទៀត​សួរគេ តែ​ត្រូវ​ទន្ទេញ​ឲ្យ​ចាំ នោះ​វា​នឹង​អាច​ជួយអ្នក​បាន​ក្នុង​ពេល​ធ្វើ​លំហាត់​នៅ​ថ្ងៃ​​ក្រោយ។

៤. អនុវត្ត​​ធ្វើ​​លំហាត់​​ក្នុង​​មេរៀន​​នីមួយៗ​​ឲ្យ​​អស់ ហើយ​ផ្ទៀង​ជាមួយ​អត្រា​កំណែរ៖ ធ្វើលំហាត់តាម​លំដាប់​លំដោយ​វា​នឹងអាចវាស់ស្ទង់សមត្ថភាព​អ្នកថា​យល់មេរៀន​កំរិតណា​ ។

៥. ទិញ​សៀវភៅ​គណិតវិទ្យា​ល្អៗ និង តាម​កម្រឹតមក​ស្រាវជ្រាវបន្ថែម៖ លំហាត់ក្នុងសៀវភៅពុម្ភ​មិន​គ្រប់គ្រាន់ទេ​សម្រាប់អ្នក ដូចនេះត្រូវទិញ​សៀវភៅកំណែរ ឬ វិញ្ញាសារ​មកមើល​និង​ធ្វើបន្ថែម​។

៦. សួរអ្នកដែលរៀនពូកែៗ ឬ គ្រូរបស់អ្នកចំពោះលំហាត់ដែលគ្មានចម្លើយផ្ទៀងផ្ទាត់៖ បើមិន​ច្បាស់​សួរគេបន្ថែម និង​ផ្ទៀងផ្ទាត់ចម្លើយដែលអ្នកបាន​ធ្វើទៅនឹង​អ្នកដទៃ ឬគ្រូរបស់អ្នក​។

៧. អនុវត្តធ្វើដដែលៗលើលំហាត់ដែលពិបាកយល់ និងធ្វើមិនចេញបន្ទាប់ពីមើលអត្រាកំណែរ៖ វាអាច​ជួយ​អ្នកបាន​ចំពោះលំហាត់ពិបាកយល់​ពិសេស​លំហាត់សិស្សពូកែ។ ពេលអ្នកធ្វើវាម្តងជាពីដង​នោះអ្នកនឹងអាចយល់ពីគន្លឹះរបស់វា​។

៨. ព្យាយាមចងចាំល្បិច និង គន្លឹះដោះស្រាយ៖ កុំចំណាយខួរក្បាលរបស់អ្នក​ទៅចាំ​គ្រប់ជួរ​ទាំងអស់​ ត្រូវចេះរកគន្លឹះរបស់។

៩. មើលកំណែរ ឬលំហាត់គំរូរពេលយប់ ហើយរៀនធ្វើវិញនៅពេលព្រឹក៖ កុំមើលភ្លាម​ធ្វើតាមភ្លាម​វា​អាចខាតពេលវេលាក្នុងការមើល​ ពេលមើលត្រូវមើលឲ្យយល់ ហើយស្អែកឡើងចាំសាកល្បងធ្វើ​លំហាត់ដែលបានមើលទាំងអស់​នោះឡើងវិញ​ថាតើយើងយល់​និង​ចេះបាន​កម្រឹតណា។

១០. ព្យាយាមចងចាំរូបមន្តសំខាន់ៗក្នុងមេរៀននីមួយៗឲ្យច្បាស់ ចាំកាន់តែច្រើនកាន់តែល្អ៖ ត្រូវចងចាំ​ថា​រូបមន្តជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយលំហាត់។ អ្នកអាចសរសេរ ឬបិទរូបមន្តនៅក្នុង​បន្ទប់អ្នក ឬកន្លែងណា​ដែលអ្នកតែងតែមើលឃើញជារៀងរាល់ថ្ងៃ។

១១. ធ្វើលំហែរខួរក្បាល ដោយការដើរលេង លេងកីឡា… ៖ ខួរក្បាលក៏ត្រូវការសម្រាកដែរ ដូចនេះ​យើងត្រូវចេះប្រើប្រាស់ខួរក្បាលឲ្យល្អ កុំរៀនហួសកំណត់ ព្រោះវាអាចធ្វើឲ្យអ្នកឡប់ទៅវិញ​ (ដើរបេះស្លឹកឈើ)។

ព្យាយាមអនុវត្តចំណុចខាងលើចាប់ពីចំណុចទី២ មក ប្រសិនបើអ្នកមិនមានដុងពីកំណើត​ នោះវានឹង​អាចធ្វើឲ្យការសិក្សារបស់អ្នកប្រសើរឡើង ហើយវាអាចធ្វើឲ្យយើងធ្វើស្វ័យសិក្សាលើសពីកម្រិត​ដែលយើងកំពុងរៀន​ក្នុងថ្នាក់។ មិនតែបុណ្ណោះ អ្នកអាចអនុវត្តចំណុចទាំងនោះ​ទៅលើគ្រប់មុខ​វិជ្ជា​ដែលអ្នកចូលចិត្ត។

0 comments:

Post a Comment