ការទុកដាក់កាកសំណល់របស់ប្រជាជនកម្ពុជាពិតជាមានកម្រិតយល់ដឹងទាបបំផុត ពីប្រភេទសំរាមណាដែលងាយរលាយទៅវិញ និង សំរាមណាដែលអាចប្រើប្រាស់ឡើងវិញបាន ជាពិសេសគឺសំរាមដែលមិនងាយរលាយ។
ជាក់ស្តែងក្រោយចូលឆ្នាំហើយយើងឃើញថា ភ្ញៀវទេសចរណ៍មួយចំនួនបានបោះចោលសំរាម ដោយគ្មានការពិចារណាទាល់តែសោះ នៅតាមកន្លែងកំសាន្តនានានៅក្នុងប្រទេសកម្ពុជា។ កាកសំណល់ដូចជា ថង់ផ្លាស្ទិច ចានស្នោ សំបកដប សំបកកំប៉ុង កែវជ័រ និង កាលសំណល់រឹងផ្សេងៗទៀតត្រូវបានបោះចោលពាស់វាលពាសកាល និង ប៉ើងលើទីលានដែលបានកំសាន្ត ដូចជានៅ អង្គរ នៅរម្យណីយដ្ឋានធម្មជាតិ ដូចជា ទឹកធ្លាក់ប៊ូស្រា អូរប្លាយជាដើម ក៏យើងសង្កេតឃើញមាន កាលសំណល់ទាំងនោះរាយប៉ាយពេញទីនោះ ដែលធ្វើឲ្យបាត់បង់សោភ័ណ្ឌភាព។
តើនេះមកពីប្រជាជនទាំងនោះល្ងង់ខ្លៅមិនយល់ពីផលប៉ះពាល់របស់វា ឬក៏ពួកគេដឹងហើយតែនៅតែមិនខ្វល់?
មួយវិញទៀត កាលពីឆ្នាំទៅម៉ិញ ខ្ញុំបានធ្វើដំណើរពីភ្នំពេញទៅស្រុកកំណើតរបស់ខ្ញុំនៅស្រុកត្បូងឃ្មុំ ដោយសារតែវាជារដូវភ្លៀង រដូវភ្ជុំបិណ្ឌ នៅតាមដងផ្លូវ ខ្ញុំបានឃើញអាវភ្លៀងថង់ផ្លាស្ទិចបោះចោលតាមបណ្តោយផ្លូវជាតិលេខ៦អា និង ផ្លូវជាតិលេខ៧ ខ្ញុំមានអារម្មណ៍ថា មិនគួរណាប្រជាជនខេត្តខ្ញុំធ្វើដូចនេះសោះ ខ្ញុំខ្មាស់គេជំនួសពួកគាត់ព្រោះវាជាទឹកដីរបស់ខ្ញុំរស់នៅ ពោរពេញដោយសំរាមរប៉ាត់រប៉ាយ។ ខ្ញុំបានគិតថា ខេត្តកំពង់ចាមជាខេត្តដែលមានសកក្ដានុពលខាងផ្នែកឧស្សាហកម្ម និង សំបូរអ្នកចេះដឹងច្រើន តែបែរជាមិនធ្វើជាគំរូល្អដល់ខេត្តដទៃទៀត បែរជាបង្ហាញថាខ្លួនជាអ្នកបំផ្លាញបរិស្ថានទៅវិញ។
តើលោកអ្នកមានអារម្មណ៍យ៉ាងណាដែរចំពោះបញ្ហាសំរាមនេះ?
0 comments:
Post a Comment