បុណ្យភូមិឆ្នាំ២០១៧នេះនឹងធ្វើឡើងនៅវត្តទួលក្រសាំងពីថ្ងៃទី៧ដល់ថ្ងៃទី៩ខែមេសានេះហើយ
អត់ម៉េចបាន...បុណ្យភូមិឆ្នាំហ្នឹង!!!! ជួបគ្នាទាំងអស់គ្នានៅថ្ងៃទី៧-៨-៩ ខែមេសា ឆ្នាំ២០១៧ ដែលនឹងធ្វើឡើងនៅវត្តទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។
កាលពីឆ្នាំទៅ ល្បីបទ កន្តែរ៉ែ របស់បុណ្យភូមិ ប្រជាជនទូទាំងប្រទេសយកបទ បុណ្យភូមិនេះរាំពេញមួយឆ្នាំពេលមានកម្មវិធីម្តងៗ។ តើឆ្នាំនេះ ក្រុម ក្មេងខ្មែរ មានបទអ្វីដែរ?
ថ្មីៗនេះ ក្រុមក្មេងខ្មែរ ទើបតែចេញបទថ្មីសម្រាប់បុណ្យភូមិ ដែលមានចំណងជើងថា បុណ្យភូមិកុកគ្រូ។
ហេតុអ្វីបានចម្រៀងនេះមានចំណងជើងបែបនេះ? ព្រោះថាឆ្នាំថ្មីខាងមុខនេះ គឺត្រូវនឹងឆ្នាំរកា មានន័យថាឆ្នាំមាន់គក ក៏ប៉ុន្តែ ក្នុងបទចម្រៀងនេះ គេមិនយកសម្លេងមាន់មកដាក់ការសម្តែងទេ បែជានិយាយពីលលកទៅវិញ។ លលកវាបូល កុកគ្រូៗ។
សូមទស្សនាដោយចុចលើតំណរភ្ជាប់នេះ https://youtu.be/BCw2jGpL1v4
ខាងក្រោមនេះជាផែនទីវត្តទួលក្រសាំង
https://www.google.com.kh/maps/place/Tuol+Krasang+Pagoda,+21/@11.4218449,104.9832809,17z/data=!3m1!4b1!4m5!3m4!1s0x310959277b50a47d:0xaa142a9e99a56ad!8m2!3d11.421746!4d104.985435?hl=en
0 comments:
Post a Comment