បឹងកេតអង្គរនៅតែរក្សាដំណែងលេខបីក្នុងពូលដដែលបន្ទាប់ពីស្មើក្រុមមេហ្គវី នៅលើទឹកដីប្រទេសមីយ៉ាន់ម៉ា ដោយលទ្ធផល ១ទល់នឹង១។ នៅតង់ទីមួយ ក្រុមទាំងពីរពុំអាចធ្វើអ្វីគ្នាបាន ដោយរក្សាលទ្ធផលសូន្យស្មើ ក៏ប៉ុន្តែពេលចូលដល់តង់ទី២ នៅនាទីទី៦១ ខ្សែប្រយុទ្ធលេខ៩ ឃួនឡា បូរ៉ាវី បានទាត់បាល់ពីចំងាយ ដែលបាល់លើកឲ្យដោយកីឡាករ រ៉ូស៊ីប បាល់រត់ចូលទីនៅគៀនបង្គោលខាងឆ្វេងដៃអ្នកចាំទី។
ភាពរីករាយមិនបានយូរប៉ុន្មានផង ក្រោយកែបាល់តែបន្តិចកីឡាករ ស៊ីឡា សែគូបានទាត់ពីចំងាយសងវិញដោយកំហុសខ្សែបម្រើលេខ៧ ដែលទាត់បាល់ខុស ស្របពេលដែលកីឡាករ ស៊ូ យ៉ាទីចេញទៅជួយសង្គ្រោះបាល់គ្រាប់មុនហើយត្រលប់មកវិញមិនទាន់ បានត្រឹមសម្លឹងមើលបាល់រមៀលចូលទីយ៉ាងស្រួល នៅនាទីទី៦២។
នៅនាទីទី៨១ កីឡាករ មីឆែល ហ៊ែនរី បានមានកំហុសទទួលបានកាតក្រហម ដោយធ្វើឲ្យកីឡាករលេខ២២របស់បឹងកេតដួល ព្រោះបាល់ដាច់ស្អាតនិងគ្រោះថ្នាក់។ បាល់ពិន័យត្រូវបានទាត់ដោយកីឡាករ លេខ២២ ម៉ាយខុន តែធ្វើមិនបានសម្រេច។ នៅសល់ម៉ោងជាង១០នាទីនេះ នៅតែរក្សាលទ្ធផល ១ទល់នឹង១ដដែល។
0 comments:
Post a Comment