ប្រុញអស្ចារ្យ វាយប្រហារស្តុក


នៅក្នុងថ្នាក់រៀនមួយ អ្នកគ្រូបានធ្វើតេស្តល្បងប្រាជ្ញាជាមួយកូនសិស្សរបស់គាត់មុនពេលវាកងតូច ដែលក្នុងនោះមានសិស្សពូកែម្នាក់ទើបផ្លាស់មកថ្មីៗឈ្មោះថាប្រុញអស្ចារ្យ។ ដោយចង់ដឹងថាតើមាននរណាអាចយកឈ្នះស្តុកបានទេក្នុងឆ្នាំនេះ អ្នកគ្រូបានល្បងដូចតទៅ៖
អ្នកគ្រូ៖ មុនបែកគ្នាក្នុងវិសមកាលតូចនេះ អ្នកគ្រូចង់សាកល្បងប្រាជ្ញាប្អូនៗម្តងមើល៍
កូនសិស្ស៖ បានតើ! មានទៅស្អី!
អ្នកគ្រូ៖ អីចឹងអ្នកគ្រូចាប់ផ្តើមហើយណា!
កូនសិស្ស៖ បាទ ចា៎
អ្នកគ្រូ៖ មានយន្តហោះមួយដឹកដុំឥដ្ឋចំនួន៥០០ដុំ ហើយក៏ធ្លាក់មកមួយដុំមកក្រោម។ តើក្នុងយន្តហោះនោះនៅសល់ឥដ្ឋប៉ន្មានដុំ?
កូនសិស្ស៖ (ខ្សឹបគ្នា) សួរអីស្រួលៗចឹង ប្រហែលជាមានល្បិចអីហើយ
ស្តុក៖ គឺនៅសល់ ណែក ៤៩៩ដុំអ្នកគ្រូ
អ្នកគ្រូ៖ ល្អ មានអ្នកណាមានចម្លើយអីផ្សេងទេ?
បុប្ផា៖ ខ្ញុំគិតដូចស្តុកដែរ
ប្រុញ៖ នៅសល់ ៤៩៩ដុំ បូកនឹង មួយដុំឥដ្ឋ
អ្នកគ្រូ៖ ម៉េចចឹង?
ប្រុញ៖ ព្រោះអ្នកបើកយន្តហោះនោះ ខ្ញុំស្គាល់គាត់​ គាត់ឈ្មោះ មួយដុំឥដ្ឋ
អ្នកគ្រូធ្វើមុខឆ្ងល់ហើយក៏សួរទៀតថា៖ បើគេចង់យកដំរីធំមួយដាក់ចូលទូរទឹកកក ដោយមិនឲ្យវាស្លាប់ តើយើងត្រូវធ្វើដូចម្តេច?
ស្តុក៖ គឺបើកទូរទឹកកក់ ហើយដាក់ដំរីចូល
ប្រុញ៖ បើកដាក់ម៉េចចូល បើទូរទឹកកកតូចមួយហ្នឹង? ខ្ញុំថា ត្រូវធ្វើទូរទឹកកកដែលធំជាងដំរីបន្តិច ហើយចាំដាក់ដំរីចូល
អ្នកគ្រូ៖ ល្អណាស់កូន ចុះបើគេចង់ដាក់សត្វក្តាន់ចូលវិញគេត្រូវធ្វើម៉េច?
ស្តុក៖ គឺបើកដាក់ចូលធម្មតាទៅ គឺដូចតែគ្នាហ្នឹង!
ប្រុញ៖ ដាក់ម៉េចចូលស្តុក បើដំរីនៅក្នុងនោះ យើងត្រូវយកដំរីចេញសិន ហើយបានដាក់ក្តាន់ចូលបានកើត។
អ្នកគ្រូ៖ ត្រឹមត្រូវ យើងដឹងហើយថា សឹង្ហជាស្តេចសត្វ ថ្ងៃនេះវាបានស្រែកហៅសត្វទាំងអស់មកប្រជុំ សត្វទាំងអស់ត្រូវមកជាបន្ទាន់ តើមានសត្វណាមិនបានមកទេ?
ស្តុក៖ គឺសត្វក្តាន់ ព្រោះវាខ្លាចសឹង្ហ
អ្នកគ្រូ៖ ក្តាន់ក៏វាមកដែរ គឺវាត្រូវតែមក
ប្រុញ៖ សត្វមួយដែលមិនបានមក!
អ្នកគ្រូ៖ សត្វមួយណា?
ប្រុញ៖ គឺសត្វក្តាន់ដែលជាប់ក្នុងទូរទឹកកកនោះអី វាចេញមកមិនរួចទេ
កូនសិស្ស៖ អឺមែន!
អ្នកគ្រូ៖ ឆ្លាតគួរសម! ក្នុងអូរមួយសប្បូរទៅដោយសត្វក្រពើកាចសាហាវ ទោះសត្វអីចុះក៏ដោយ គឺត្រូវតែជាចំណីរបស់វា។ តើហេត្វអ្វីបានជាបុរសម្នាក់ហ៊ានហែលឆ្លង? មើល៍ប្រុញឆ្លើយមើល៍
ប្រុញ៖ ព្រោះពេលនោះអូរនោះគ្មានក្រពើ
ស្តុក៖ ក្រពើទៅប្រជុំមែន?
ប្រុញ៖​ ហ្នឹងហើយ!
អ្នកគ្រូ៖ ចុះហេតុអីបានជាបរុសម្នាក់នោះស្លាប់?
បុប្ផា៖ មកពីគាត់មិនចេះហែលទឹក
អ្នកគ្រូ៖ បើគាត់មិនចេះហែល ម៉េចគាត់ហ៊ានហែល
ស្តុក៖ មកពីគាត់ហត់ពេកបានជាដាច់ខ្យល់ស្លាប់
អ្នកគ្រូ៖ ត្រូវម្យ៉ាងដែរតើ! មើល៍ប្រុញ
ប្រុញ៖ មកពីគាត់អស់ជីវិត
អ្នកគ្រូ៖ ក្រែងឯងឆ្លាតអី ម៉េចឆ្លើយអីចឹងវិញ
ប្រុញ៖ គាត់អស់ជីវិត ព្រោះដោយសារដុំថ្មធ្លាក់ចំក្បាលគាត់
កូនសិស្ស៖ ដុំថ្មមកពីណា?
ប្រុញ៖ គឺដុំថ្មដែលធ្លាក់ពីលើយន្តហោះនោះអី ភ្លេចហើយហ្អី?
កូនសិស្ស៖ មែន!!!!



0 comments:

Post a Comment