ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Asia Cup 2019 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអារ៉ាប់រួមកាលពីយប់ម៉ិញនេះគឺក្រុមគោព្រៃកម្ពុជាទទួលបានការស្វាគមន៍យ៉ាងចាស់ដៃពីម្ចាស់ផ្ទះហ្សកដានីដោយលទ្ធផល ៧ទល់នឹង០។
ប្រសិនបើលោកអ្នកបានទស្សនាការប្រកួតកាលពីយប់ម៉ិញ លោកអ្នកច្បាស់ជាលួចសរសើរហ្សកដានីមិនខាន បានទាំងមាឌ បានទាំងល្បឿន ហើយកីឡាករយើងប្រៀបដូចស្វាចាំទីអីចឹង។ ក្រុមគោព្រៃយើងខំព្យាយាមដែរតែនៅតែទៅមិនរួច តែបើខាងគេសម្រុកមកវិញ គឺខ្សែការពារយើងដេញមិនទាន់តែម្តង។ លើសពីនេះទៀត កីឡាករគេលេងពីរតង់ហើយមើលទៅដូចមិនហត់សោះ កម្លាំងគេដូចមិនថមថយបែរជារត់កាន់តែលឿនថែមទៀត។
មិនដឹងថ្ងៃណាក្រុមជម្រើសជាតិយើងលេងបានល្អដូចគេទេណ៎! តើនេះមកពីមូលហេតុអ្វីបានជាយើងរីកចម្រើនតិចតួចយ៉ាងនេះ? មកពីអាកាសធាតុ មកពីរបបអាហារ ឬ មកពីអ្វី?
សង្ឃឹមថាថ្ងៃណាមួយក្នុងពេលដ៏ខ្លីខាងមុខនេះ ខ្ញុំនឹងបានឃើញក្រុមជម្រើសជាតិកម្ពុជាអាចឈានជើងចូលលេង ពានរង្វាន់បាល់ទាត់ពិភពលោក៣២ក្រុម។ ទោះបានលេខ៣២ក៏អស់ចិត្តដែរ៕
វីដេអូ https://youtu.be/EUKZ1T8WJ7c
Harrah's Philadelphia Casino & Racetrack - MapYR.com
ReplyDeleteHarrah's 논산 출장안마 Philadelphia Casino & Racetrack is a racino located on the Philadelphia Boardwalk and just 아산 출장샵 off the Chester River. The 과천 출장샵 casino features nearly 진주 출장안마 200 slots, Rating: 3 · 여주 출장마사지 1 review