គោព្រៃកម្ពុជាបរាជ័យ​លើទឹកដីហ្សកដានី​យ៉ាងចាស់ដៃ៧ទល់នឹង០



ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Asia Cup 2019 ដែលនឹងប្រព្រឹត្តទៅ​នៅប្រទេសអារ៉ាប់រួម​កាលពីយប់ម៉ិញនេះ​គឺក្រុមគោព្រៃកម្ពុជា​ទទួលបានការស្វាគមន៍​យ៉ាងចាស់ដៃពីម្ចាស់ផ្ទះហ្សកដានី​ដោយលទ្ធផល ៧ទល់នឹង០។

ប្រសិនបើលោកអ្នកបានទស្សនាការប្រកួតកាលពីយប់ម៉ិញ លោកអ្នកច្បាស់ជាលួចសរសើរ​ហ្សកដានីមិនខាន បានទាំងមាឌ បានទាំងល្បឿន ហើយកីឡាករយើង​ប្រៀបដូចស្វាចាំទីអីចឹង។ ក្រុមគោព្រៃយើងខំព្យាយាមដែរ​តែនៅតែទៅមិនរួច តែបើខាងគេសម្រុកមកវិញ គឺខ្សែការពារយើងដេញមិនទាន់តែម្តង។ លើសពីនេះទៀត កីឡាករគេលេងពីរតង់ហើយ​មើលទៅដូចមិនហត់សោះ កម្លាំងគេដូចមិនថមថយបែរជារត់កាន់តែលឿនថែមទៀត។

មិនដឹងថ្ងៃណាក្រុមជម្រើសជាតិ​យើងលេងបានល្អដូចគេទេណ៎! តើនេះមកពីមូលហេតុអ្វីបានជាយើងរីកចម្រើនតិចតួចយ៉ាងនេះ? មកពីអាកាសធាតុ មកពីរបបអាហារ ឬ មកពីអ្វី?

សង្ឃឹមថាថ្ងៃណាមួយ​ក្នុងពេលដ៏ខ្លីខាងមុខនេះ ខ្ញុំនឹងបានឃើញ​ក្រុមជម្រើសជាតិ​កម្ពុជាអាចឈានជើងចូល​លេង ពានរង្វាន់បាល់ទាត់ពិភពលោក៣២ក្រុម។ ទោះបានលេខ៣២ក៏អស់ចិត្តដែរ៕

វីដេអូ https://youtu.be/EUKZ1T8WJ7c

1 comment:

  1. Harrah's Philadelphia Casino & Racetrack - MapYR.com
    Harrah's 논산 출장안마 Philadelphia Casino & Racetrack is a racino located on the Philadelphia Boardwalk and just 아산 출장샵 off the Chester River. The 과천 출장샵 casino features nearly 진주 출장안마 200 slots,  Rating: 3 · 여주 출장마사지 ‎1 review

    ReplyDelete