មហាសង្ក្រាន្ដឆ្នាំថ្មីនេះគឺឆ្នាំរកា នព្វស័ក ទេវតាព្រះនាម កិមិរាទេវី ចុះម៉ោង៣ៈ១២នាទីទៀបភ្លឺថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០១៧


មហាសង្ក្រាន្ដឆ្នាំថ្មីនេះគឺឆ្នាំរកា នព្វស័ក ទេវតាព្រះនាម កិមិរាទេវី សោយ ចេកណាំវ៉ា យាងចុះម៉ោង៣ៈ១២នាទីទៀបភ្លឺថ្ងៃសុក្រ ទី៣រោច ខែចេត្រ ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧។

ការប្រារព្ធធ្វើពិធីចូលឆ្នាំខ្មែរ ខាងមុខនេះគឺមានរយៈពេលបីថ្ងៃដូចសព្វមួយដងដែរ គឺ

* វា​រៈមហាសង្ក្រាន្ដ៖ នៅថ្ងៃសុក្រ ៣រោចខែចេត្រ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៧ វេលាម៉ោង០៣ៈ១២នាទីទៀបភ្លឺ ជាថ្ងៃចូលឆ្នាំរកា នព្វស័ក។

* វារៈវន័បត៖ ថ្ងៃសៅរ៍៤ រោចខែចេត្រ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស២០១៦។

* វារៈឡើងស័ក៖ ថ្ងៃអាទិត្រ៥រោច ខែចេត្រ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស២០១៧ នៅវេលាម៉ោង០៦៖៤៦នាទី ​៤៨វិនាទី ជាថ្ងៃ​គម្រប់ជាសង្ក្រាន្ដបីថ្ងៃសេ្រចបរិបូណ៍ចូលជាសកល ឆ្នាំរកានព្វស័ក និង ម.ស. ១៩៣៩ ចុ.ស.១៣៧៩តទៅ៕

0 comments:

Post a Comment