ការ​ប្រកួត​រវាង​ម្ចាស់​ផ្ទះ​ហ្សកដានី និង​គោព្រៃ​កម្ពុជា​នឹង​ធ្វើ​ឡើង​វេលា​ម៉ោង​១១​យប់នេះ



ក្រុមជម្រើសជាតិ​កម្ពុជា​នឹងប្រកួតជាមួយក្រុមម្ចាស់ផ្ទះ​ហ្សកដានី​នៅម៉ោង១១យប់នេះ គឺថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៧ ដែលត្រូវទទួលសិទ្ធិផ្សាយ​បន្តដោយស្ថានីយ៍ទូរទស្សន៍​ BTV។ ក្រុមម្ចាស់ផ្ទះជាក្រុមខ្លាំងមួយនៅអាស៊ី ដែលមានចំណាត់ថ្នាក់លេខរៀងទី៨ ហើយក្នុងការប្រកួតមិត្តភាពជាមួយហុងកុង គេលុតក្រុមជម្រើសជាតិហុងកុងដោយលទ្ធផល ៤ទល់នឹងសូន្យ។

ដោយមើលឃើញលទ្ធផលបែបនេះ ក្រុមជម្រើសជាតិកម្ពុជាយើង​មិនសង្ឃឹមតិចតួចណាស់​ក្នុងការដណ្តើមយកជ័យជំនះ ព្រោះក្រុមគោព្រៃកាលពីមុន បានចាញ់ហុងកុងពីរប្រកួតជាប់គ្នា។
តែទោះជាយ៉ាងណាក៏ដោយ ដោយសារបាល់មូល នោះឱកាសរបស់ក្រុមគោព្រៃយើង​នៅតែមាន។

AFC Cup 2019 Qualification ក្រុមជម្រើសជាតិកម្ពុជាយើងស្ថិតនៅពូល C ដែលក្នុងនោះមាន ហ្សកដានី វៀតណាម អាហ្វហ្គានីស្ថាន និង កម្ពុជា។ ហើយក្រុមដែលអាចមានលទ្ធភាពខ្ពស់ទៅវគ្គបន្ត គឺ ហ្សកដានី និង វៀតណាម តែលទ្ធផលត្រូវស្ថិននៅលើការប្រកួតជាក់ស្តែង។
PosTeamPldWDLGFGAGDPts
1 Jordan00000000
27 Mar '185 Sep '1728 Mar '17
2 Vietnam0000000013 Jun '1714 Nov '1710 Oct '17
3 Afghanistan0000000010 Oct '1728 Mar '1727 Mar '18
4 Cambodia0000000014 Nov '175 Sep '1713 Jun '17
(ប្រភព៖https://en.wikipedia.org/wiki/2019_AFC_Asian_Cup_qualification)
(ប្រភព៖ http://news.sabay.com.kh/article/916764#pk_fb_page=Sabay%20News%20Sport)



0 comments:

Post a Comment