ការប្រកួត AFF U15 GIRLS' CHAMPIONSHIP 2017 ផ្សាយផ្ទាល់នៅលេីហ្វេសប៊ុកផេក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី ០៩/០៥/២០១៧ | ១៨:៣០ យប់ | កីឡដ្ឋាន KM១៦ ប្រទេសឡាវ ដែលក្រុម ជម្រេីសជាតិរិនីសិង្ហបុរីអាយុក្រោម១៥ឆ្នាំ vs ជម្រេីសជាតិរិនីកម្ពុជាអាយុក្រោម១៥ឆ្នាំ ក្រោមការប្រកួតយ៉ាងស្វិតស្វាញនោះ បានបង្ហាញជាលទ្ធផលគឺថា ក្រុមជម្រើសជាតិរិនីកម្ពុជាអាយុក្រោម១៥ឆ្នាំទទួលបានជ័យជំនះលើក្រុមជម្រើសជាតិរិនីសិង្ហបុរីអាយុក្រោម១៥ឆ្នាំ ដោយលទ្ធផល ២ទល់១។
លទ្ធផលនេះធ្វើឲ្យក្រុមរបស់កម្ពុជាយើងទទួលបាន៣ពិន្ទុ លេខរៀងទី២ បន្ទាប់ពី ហ្វីលីពីន ដែលបានយកឈ្នះ ឥណ្ឌូណេស៊ី ២ទល់នឹង០ ស្ថិតក្នុងលេខរៀងទី១បណ្តោះអាសន្នក្នុងពូល B។
នេះជាការខិតខំតស៊ូដ៏ល្អមួយរបស់ប្អូនៗដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់របស់កម្ពុជាយើងឲ្យល្បីសោះសាយនៅលើឆាកអន្តរជាតិ៕