វីតាមីន B-Complex មានសារៈសំខាន់ណាស់សម្រាប់យើង។ ពួកវាធ្វើការរួមគ្នានៅក្នុងខ្លួនយើងដើម្បីទ្រទ្រង់រាងកាយយើងឲ្យដំណើរការល្អឡើងវិញ។ ក្រៅពីនេះ វាជួយកាត់បន្ថយថាមពលដែលបានមកពី កាបូនហាយ្រឌិច, ប្រូតេអ៊ីន, និង ខ្លាញ់។ របបអាហារមួយចំនួនដែលយើងបរិភោគរាល់ថ្ងៃសុទ្ធតែមានវីតាមីនទាំងនេះ ប៉ុន្តែមានតិច ឬច្រើនទៅតាមអាហារទាំងនោះ។ ហេតុនេះហើយ យើងត្រូវជ្រើសរើសរបបអាហារទាំងឡាយណាដែលល្អសម្រាប់យើង និង បរិភោគឲ្យមានសមតុល្យ។ ដើម្បីរក្សាសុខភាពឲ្យបានល្អ ព្រមទាំងធ្វើឲ្យរាងកាយយើងល្អស្អាត អ្នកនាង សុនីតា ប៉ាថានៀ នៅ Healthy Living Diet Clinic, Mumbai, បានចែករំលែកនៅបញ្ជីម្ហូបអាហារដែលមានវីតាមីនB ដូចខាងក្រោម៖

- Vitamin B1 (Thiamine)៖ ត្រូវបានរកឃើញនៅក្នុងគ្រាប់ធញ្ញជាតិ(ស្រូវ ស្រូវសាលី គ្រាប់ល្ពៅ...) បន្លែអន្លក់ បន្លែបៃតង សណ្តែកសៀង ត្រី ស៊ុត ទឹកដោះគោ សាច់សុទ្ធ ផ្លៅជ្រូក គ្រាប់ផ្លែឈើដូចជា អ៊ាល់ម៉ុងជាដើម។
- Vitamin B2 (Riboflavin)៖ មាននៅក្នុង សាច់មាន់ ត្រី ស៊ុត បន្លែអន្លក់មួយចំនួន បន្លែបៃតង ទឹកដោះគោ និង គ្រាប់ធញ្ញជាតិ។
- Vitamin B3 (Niacin)៖ មាននៅក្នុងសាច់មាន់ ត្រីសាម៉ុង ត្រីទុណា បន្លែអន្លក់ និង ស្រូវសាលី។
- Vitamin B6 (Pyridoxine)៖ មាននៅក្នុងអាហារដូចជា ដំឡូងបារាំង សណ្តែកបារាំង សាច់ក្រហម បសុបក្សី(សត្វស្លាប) ស៊ុត និង គ្រាប់ធញ្ញជាតិ។
- Folate, folic acid, or folacin៖ មាននៅក្នុងប្រភេទអាហារស្លឹក ថ្លើមសត្វ សណ្តែកស្ងួត បន្លែអន្លក់ ទឹកក្រូច នំប៉័ង បាយ និង គ្រាប់ធញ្ញជាតិ។
- Vitamin B12 (Cobalamin)៖ មាននៅក្នុង សាច់សត្វ ដូចជាត្រី សាច់ក្រហម ជាដើម។ មានក្នុងទឹកដោះគោ ផលិតផលធ្វើពីទឹកដោះគោ ស៊ុត ក្តាម និងសាច់គោ។
- Biotin៖ មាននៅក្នុងថ្លើម និង ស៊ុតលឿង ត្រីសាម៉ុង សាច់ជ្រូក និង ផ្លែប័រ
- Pantothenic Acid៖ ផ្លែយ៉ូហ្គត និង ផ្លែប័រ សម្បូរសារជាតិនេះ។ ហើយវាក៏មាននៅក្នុង បន្លែអន្លក់ ដំឡូងផ្អែម ផ្សិត និង ប្រូខូលី។
ប្រភព៖ http://www.indiatimes.com/